សម្តេចតេជោ៖ “កម្ពុជាក្រប្រាក់ តែមិនក្រចិត្ត” ជួយមិត្តភក្តិវិញទេ

នៅរសៀល ថ្ងៃទី ០១ មីនា ឆ្នាំ ២០១៦ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារបញ្ជូនកងកម្លាំងកម្ពុជា ចូលរួមរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅវិមានសន្តិភាព, សម្តេចតេជោ បានរៀបរាប់ពី​មហិច្ឆតា របស់កម្ពុជា ក្នុងការពង្រីកកម្លាំងបញ្ជូនទៅក្រៅប្រទេស បើសិនជា​មានសំណូមពរពីអង្គការសហប្រជាជាតិ។ «ខ្ញុំមានមហិច្ឆតា​ ព្រោះមិត្តភក្តិ(ធ្លាប់)បានជួយមកដល់យើង។ យើងក៏​បានជួយ​ទៅ​ដល់​មិត្តភក្តិវិញផង​ដែរ។ ពិតមែនតែកម្ពុជាក្រប្រាក់កាស ក៏ប៉ុន្តែកម្ពុជា​មិនក្រផ្លូវ​ចិត្តទេ … (ហើយ)  បើសិនកម្ពុជា(ក្លាយ)ជាប្រទេស​អ្នក​មានខាងសេដ្ឋកិច្ចវិញ កម្ពុជានឹងផ្តល់ជំនួយ​ទៅក្រៅប្រទេសឲ្យស្មើនឹង ០.៧% នៃ GDP។ នេះជាមហិច្ឆតា​របស់ខ្ញុំ» សម្តេចបន្ថែម។ សម្តេចតេជោ ហ៊ុន សែន បានរំលឹក​ពីការសម្រេចចិត្តដ៏លំបាកពីរលើក ទីមួយ ការទទួលយកអង្គការ​សហប្រ​ជា​ជាតិចូលមកប្រតិបត្តិការនៅកម្ពុជា ក្នុងគ្រាដែលកម្ពុជាកំពុងតែមានជម្លោះ និងស្ថិតក្នុងស្ថានភាព​ចរចា​សន្តិភាព និងទីពីរ ពេលដែលកម្ពុជាខ្លួនឯងកំពុងលំបាក ប៉ុន្តែ​បែរជាចិត្តធំ ហ៊ានបញ្ជូនកងទ័ពទៅក្រៅ​ប្រ​ទេស។ យ៉ាងណាក្តី សម្តេចតេជោ វាយតម្លៃថា “ការសម្រេចចិត្តទាំងពីរ គឺសុទ្ធតែជាការសម្រេចចិត្តដែលត្រឹម​ត្រូវ និងគួរជាទីមោទនៈ”។ សម្តេចតេជោ នៅបានកោតសរសើរដល់កងកម្លាំង ដែលបញ្ជូនទៅក្រៅប្រទេសរបស់កម្ពុជាថា មិនបានធ្វើឲ្យ​អាប់​អោនដល់កម្ពុជាទេ ដែលប្រការនេះវាផ្ទុយពីទាហាន អាជ្ញាធរអន្តរកាលនៃអង្គការសហប្រជាជាតិ ឬ UNTAC ដែលបានចម្លងជម្ងឺអេដស៍ … Continue reading សម្តេចតេជោ៖ “កម្ពុជាក្រប្រាក់ តែមិនក្រចិត្ត” ជួយមិត្តភក្តិវិញទេ